ការប្រកួត AI

បញ្ចេញគំគិតច្នៃប្រឌិតរបស់អ្នកជាមួយពួកយើង 

ចូលរួមការប្រកួតប្រជែងបង្កើតបញ្ញាសិប្បនិម្មិត (AI) តាមរហៈការស្រមើលស្រមៃ និងគំនិតច្នៃប្រឌិតរបស់បងប្អូន

⭐️លក្ខខណ្ឌ:
១. Share Post នៅលើផេក Bible Society In Cambodia  ជា Public ដើម្បីចុះឈ្មោះចូលរួម!
២. ចូលក្នុងគ្រុបតេឡេក្រាម: https://t.me/+s4o9ppsOsuoxZmRl
៣ . នៅពេលធ្វើរួចសូផ្ញើរមកកាន់យើង ជាមួយនិង ចំណង់ជើងខ្លី ( caption ) 
#AIBSC #ALxBSC 
លោកអ្នកអាចចែករំលែករូបរបស់លោកអ្នកពីផេក (Bible Society In Cambodia )

← ត្រលប់ក្រោយ

ព័ត៌មានផ្សេងៗ


JOB ANNOUNCEMENT

The Bible Society in Cambodia (BSC) is seeking a committed and capable Project Coordinator to join our Project Department and contribute to BSC’s Bible ministry and mission in Cambodia.

ព្រះបន្ទូលរបស់ព្រះ សម្រាប់មនុស្សគ្រប់រូប និងគ្រប់ភាសា

តើអ្នកដឹងទេថា នៅទូទាំងពិភពលោក មនុស្សរាប់លាននាក់នៅតែត្រូវការព្រះគម្ពីរ និងការបកប្រែដែលអាចឱ្យពួកគេអាន និងយល់ព្រះបន្ទូលរបស់ព្រះក្នុងភាសារបស់ខ្លួន?

ក្នុងឆ្នាំ ២០២៥ ការងារបកប្រែព្រះគម្ពីរបានបន្តឈានទៅមុខ ដើម្បីនាំ ព្រះបន្ទូលរបស់ព្រះឱ្យកាន់តែខិតជិតមនុស្សកាន់តែច្រើន និងភាសាកាន់តែច្រើន។ 🌍📖

✨ តាមរយៈការងារនេះ៖
🔹 មនុស្សកាន់តែច្រើនអាចទទួលបានព្រះគម្ពីរ
🔹 ភាសាជាច្រើនត្រូវបានបកប្រែ និងកែសម្រួល
🔹 មនុស្សជាច្រើនអាចស្តាប់ អាន និងយល់ព្រះបន្ទូលក្នុងភាសារបស់ខ្លួន

ព្រះបន្ទូលរបស់ព្រះ គឺសម្រាប់មនុស្សគ្រប់គ្នា។ ❤️

សូមអរគុណដល់អ្នកគ្រប់រូបដែលបានចូលរួម គាំទ្រ និងអធិស្ឋានសម្រាប់ការងារបកប្រែព្រះគម្ពីរ។ 

ដំណើរកម្សាន្តបុគ្គលិករបស់សមាគមព្រះគម្ពីរនៅកម្ពុជា

ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ នេះ សមាគមព្រះគម្ពីរនៅកម្ពុជាបានរៀបចំដំណើរកម្សាន្តបុគ្គលិក (BSC Staff Retreat 2026) ដើម្បីពង្រឹងជីវិតខាងវិញ្ញាណ សាមគ្គីភាពក្រុមការងារ និងទិសដៅការងារសម្រាប់ឆ្នាំថ្មី។ កម្មវិធីនេះបានផ្តល់ឱកាសឱ្យបុគ្គលិកទាំងអស់សម្រាកពីកាតព្វកិច្ចប្រចាំថ្ងៃ មកជួបជុំ សិក្សា ចែករំលែក និងសប្បាយរីករាយជាមួយគ្នា ក្នុងបរិយាកាសពោរពេញដោយការលើកទឹកចិត្ត និងការអធិស្ឋាន។

សមាគមព្រះគម្ពីរនៅកម្ពុជាបានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ

ថ្ងៃនេះ សមាគមព្រះគម្ពីរនៅកម្ពុជា ដឹកនាំដោយលោកនាយកប្រតិបត្តិ ហេង ពិសិដ្ឋ និងប្រតិភូអម បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព ឯកឩត្តម​ព្រឹទ្ធបូជាចារ្យ ហេង ចេង នៅការិយាល័យប្រិយសម្ពន្ធគ្រីស្ទបរិស័ទកម្ពុជា (បគក)។

ទិវាព្រះគម្ពីរ

ទិវាព្រះគម្ពី​រប្រចាំឆ្នាំ ២០២៥  ក្រោម​បាវនា  ព្រះបន្ទូលនាំមកនូវ សន្តិភាព និង ខួប២០​ឆ្នាំ​នៃ ការដាក់ឲ្យប្រើ ព្រះគម្ពីរដ៏​វិសុទ្ធ ភាសាខ្មែរ​ បច្ចុប្បន្ន​ (KHSV)

       កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៥ កន្លង​ទៅ​ថ្មីៗ​នេះ សមាគមព្រះគម្ពីរនៅកម្ពុជា បានរៀបចំ ព្រឹត្តិការណ៍ ពិសេសដោយបានបូកបញ្ជូលកម្មវិធី ២ ក្នុង​ពេលវេលាតែមួយ  គឺ ទិវាព្រះគម្ពី​រ ប្រចាំឆ្នាំ ២០២៥  ក្រោម​បាវនា   ព្រះបន្ទូល នាំ មកនូវ សន្តិភាព    និង ខួប ២០​ឆ្នាំ​ នៃ ការដាក់ឲ្យប្រើ ព្រះ គម្ពីរដ៏​វិសុទ្ធ ភាសាខ្មែរ​ បច្ចុប្បន្ន​ (KHSV) ដែលប្រារព្ធនៅអាគារ​ការិយាល័យ  ប្រីយ៍សម្ព័ន្ធគ្រិស្តបរិស័ទកម្ពុជា ( EFC)។

កម្មវិធីចាប់ផ្តើម​​វេលាម៉ោង ២រសៀល ក្រោមអធិបតីភាព  ព្រឹទ្ធបូជាចារ្យ   បូជាចារ្យ អ្នកដឹកនាំគ្រីស្តបរិស័ទ  អង្គការគ្រិស្តបរិស័ទ  សមាជិកក្រុមជំនុំ  ធុរកិច្ចជន ភ្ញៀវកិត្តយសជាតិ ​និង​អន្តរជាតិចូលរួម សរុបប្រមាណ ជាង​២០០នាក់។

អង្គពិធីបានចាប់ផ្តើមដោយការនាំមុខអធិស្ឋាន ពីសំណាក់លោក លោក ម៉ា រ៉ាវុធ នាយកប្រតិបត្តិ ប្រីយ៍សម្ព័ន្ធគ្រិស្តបរិស័ទកម្ពុជា។

បន្ទាប់ មក​ ​បូជាចារ្យ ហេង  ពិសិដ្ឋ នាយក ប្រតិបត្តិ សមាគមព្រះគម្ពីនៅកម្ពុជា​បានគោរពស្វាគមន៍ អធិបតីភាព ប្រធាន និង សមាជិក ក្រុមប្រឹក្សាភិបាល សមាគមព្រះគម្ពីរនៅ​កម្ពុជា   ក៏ដូច​ជា​ជម្រាបជូនសង្ខេប​នូវគន្លឹះសំខាន់ខ្លះៗនៃព្រឹត្តិការណ៍ពិសេសជូន​អង្គពិធី​​ជ្រាប​។

 

       បន្ទាប់​ពីកម្មវិធី​ថ្វាយបង្គំ ដឹកនាំ ដោយក្រុមបុគ្គលិកសមាគមព្រះគម្ពីរ​នៅកម្ពុជា  បូជាចារ្យ លាង សាមឌី  គ្រូគង្វាល ប្រចាំព្រះវិហ៊ារជីវិតថ្មី ភ្នំពេញ និង ជាប្រធានក្រុមប្រឹក្សាភិបាល សមាគមព្រះគម្ពីរនៅ

កម្ពុជា បានផ្តល់កិត្តយស នាំមកនូវ​ព្រះបន្ទូលឆ្លុះបញ្ចាំង ​ លើកទឹក​ចិត្តដល់អង្គ​ពិធីទាំងមូល ខ្លឹមសារ

ផ្តោតលើកិច្ចសហការ​  ភាព​ជាដៃគូ​ដែលមិនអាចខ្វះបានរវាង  សមាគមព្រះគម្ពីរកម្ពុជា និង ក្រុម​ជំនុំ ក៏ដូចជា​បុគ្គល ជា​រូប​កាយ​ព្រះ​គ្រិស្ត ដែលត្រូវការគ្នា​ទៅវិញ​ទៅមកក្នុង​បេសកកម្ម បំរើព័ន្ធកិច្ច​ដំណឹងល្អតាមការត្រាស់

ហៅរបស់ ព្រះជាម្ចាស់។

 លោកគ្រូ​  រួម​ ចំរើន ជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមព្រះគម្ពីរនៅកម្ពុជា មួយរូប​ដែរ បាននាំមុខ​ក្នុង​ការអធិដ្ឋានប្រាក់តង្វាយ។ 

 

       ដើម្បី អបអរ​សាទរ ​ព្រឹត្តិការណ៍ និងបង្ករបរិយាកាសកាន់តែភាពមាន​ភាពអធឹក​អធម កម្មវិធី​ក៏បាន​អញ្ជើញ លោក  យ៉ូន មុនដែត អ្នកចម្រៀងជនជាតិដើម​ភាគ​តិចព្រៅ  ​ពិសេស ជាភាសាជនជាតិ​ដើមព្រៅ ក្នុង​ន័យ​សរសើរ​តម្កើងព្រះជាម្ចាស់ ស្របពេលបច្ចុប្បន្នកាលនេះ សមាគមព្រះគម្ពីរនៅកម្ពុជា​ បាន​និង​កំពុងដំណើរការ គម្រោងបកប្រែព្រះគម្ពីរភាសាជនជាតិ​ដើម​ភាគ​តិច​ ដើម្បី​លើក​ទឹកចិត្ត​ បងប្អូន

មតកដំណឹងល្អ

ព្រះ‌ជាម្ចាស់​បាន​ដាក់​ដុំ​ពន្លឺ​ទាំង​នោះ​ក្នុង​លំហ​អាកាស ដើម្បី​បំភ្លឺ​ផែនដី 18ដើម្បី​គ្រប់‌គ្រង​នៅ​ពេល​ថ្ងៃ នៅ​ពេល​យប់ និង​ដើម្បី​ញែក​ពន្លឺ​ចេញ​ពី​ភាព​ងងឹត។ ព្រះ‌ជាម្ចាស់​ទត​ឃើញ​ថា​អ្វីៗ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។ 19ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​បួន។

20ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​មាន​សត្វ​រស់‌រវើក​យ៉ាង​ច្រើន​កុះ‌ករ​នៅ​ក្នុង​ទឹក និង​មាន​បក្សា‌បក្សី​ហើរ​ពី​លើ​ផែនដី នៅ​ក្នុង​លំហ​អាកាស»។

21ព្រះ‌ជាម្ចាស់​បាន​បង្កើត​សត្វ​ដ៏​ធំៗ​អស្ចារ្យ​ក្នុង​សមុទ្រ ព្រម​ទាំង​សត្វ​ទាំង​ប៉ុន្មាន​ដែល​ហែល​រវើក‌រវ័ណ្ឌ​ពាស‌ពេញ​នៅ​ក្នុង​ទឹក តាម​ពូជ​របស់​វា ហើយ​ព្រះអង្គ​ក៏​បាន​បង្កើត​បក្សា‌បក្សី តាម​ពូជ​របស់​វា​ដែរ។ ព្រះ‌ជាម្ចាស់​ទត​ឃើញ​ថា សត្វ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។ 22ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​វា ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ចៅ​ឲ្យ​បាន​កើន​ចំនួន​ច្រើន​ឡើង​ពាស‌ពេញ​ក្នុង​ទឹក​សមុទ្រ ហើយ​ឲ្យ​បក្សា‌បក្សី​បាន​កើន​ច្រើន​ឡើង​លើ​ផែនដី​ដែរ»។ 23ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​ប្រាំ។

សិក្ខាសាលាបកប្រែ

ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​ទឹក​ដែល​នៅ​ពី​ក្រោម​មេឃ​ផ្តុំ​គ្នា​នៅ​កន្លែង​តែ​មួយ និង​ឲ្យ​ផ្នែក​គោក​លេច​ចេញ​មក!» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។ 10ព្រះ‌ជាម្ចាស់​ហៅ​ផ្នែក​គោក​នោះ​ថា “ដី” រីឯ​ផ្ទៃ​ទឹក​វិញ ព្រះអង្គ​ហៅ​ថា “សមុទ្រ”។ ព្រះ‌ជាម្ចាស់​ទត​ឃើញ​ថា ដី និង​សមុទ្រ​ល្អ​ប្រសើរ​ហើយ។

11ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​មាន​តិណ‌ជាតិ ធញ្ញជាតិ​ដែល​មាន​គ្រាប់​ពូជ និង​រុក្ខ‌ជាតិ​ដែល​មាន​ផ្លែ​ដុះ​ចេញ​ពី​ដី បង្កើត​ផល​នៅ​លើ​ផែនដី​តាម​ពូជ​របស់​វា និង​មាន​គ្រាប់​បន្ត​ពូជ» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន 12គឺ​តិណ‌ជាតិ ធញ្ញជាតិ​ដែល​មាន​គ្រាប់​បន្ត​ពូជ តាម​ពូជ​របស់​វា និង​រុក្ខ‌ជាតិ​ដែល​មាន​ផ្លែ មាន​គ្រាប់​បន្ត​ពូជ តាម​ពូជ​របស់​វា ដុះ​ចេញ​ពី​ដី​មក។ ព្រះ‌ជាម្ចាស់​ទត​ឃើញ​ថា អ្វីៗ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។ 13ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​បី។