សមាគមព្រះគម្ពីរកម្ពុជា សូមស្វាគមន៍
.............................................................................................................................................................................................
សមាគមព្រះគម្ពីរកម្ពុជាជាសមាជិកមួយរបស់សមាគមព្រះគម្ពីរសកល ជាអង្គការមួយផ្សំឡើងដោយសមាគម ព្រះគម្ពីរជាតិមួយចំនួន១៤៥ ដែលមានដំណើរការក្នុងប្រទេសនានាប្រមាណជាង២០០កន្លែង។
សមាគមព្រះគម្ពីរកម្ពុជាត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៨ ក្នុងគោលបំណងចែកផ្សាយព្រះគម្ពីរនៅក្នុង ព្រះរាជាណាចក្រកម្ពុជា តាមតំលៃ សមស្របនឹងជីវភាពដែលប្រជាជនអាចជាវបាន។ សមាគមព្រះគម្ពីរប្រកាន់យកគោលជំហរបោះពុម្ពផ្សាយព្រះបន្ទូល ដោយប្រើការបកប្រែសមស្របតាម ព្រះគម្ពីរដើម ហើយត្រឹមត្រូវតាមអក្សរសាស្រ្តខ្មែរផង។ បេសកកម្មដ៏ចំបងរបស់សមាគមព្រះគម្ពីរ គឺការបកប្រែ ការបោះពុម្ពផ្សាយ និងការ ចែកផ្សាយព្រះគម្ពីរតាមខ្នាតផ្សេងៗ តម្រូវតាមសេចក្តី ត្រូវការរបស់អ្នកអាន។ សមាគមព្រះគម្ពីរកម្ពុជាក៏បានផលិតសៀវភៅមួយចំនួន និងរៀបចំកម្មវិធីផ្សេងៗ ជាជំនួយអោយអ្នកអានអាចមាន ទំនាក់ទំនងជាមួយព្រះជាម្ចាស់។
សមាគមព្រះគម្ពីរបំរើក្រុមគ្រិស្តបរិស័ទគ្រប់និកាយទាំងអស់ ដោយឥតរើសមុខឡើយ។
ព្រះគម្ពីរសម្ពន្ធមេត្រីថ្មី
ព្រះបន្ទូលតាមរយៈខ្សែអាត់សំលេង
ផលិតផល
ព្រះគម្ពីរ
សម្ពន្ធមេត្រីថ្មី/សញ្ញាថ្មី
សៀវភៅតូចៗ
សៀវភៅសំរាប់កុមារ ឫអ្នកទើបនឹងចេះអាន
ខិត្តប័ណ្ណ
ខិត្តប័ណ្ណសំរាប់អ្នកទើបនឹងចេះអាន
Copyright © 2010 The Bible Society in Cambodia. All rights reserved!
B I B L E S O C I E T Y I N C A M B O D I A